Pages

Sunday, December 20, 2015

pregnant women​ have 12 part should be aware

គន្លឹះ 12 យ៉ាង ដែលស្ត្រីមានផ្ទៃពោះ គួរយល់ដឹង


គន្លឹះ 12 យ៉ាង ដែលស្ត្រីមានផ្ទៃពោះ គួរយល់ដឹង
បញ្ចូល: December 21, 2015 ប្រភេទ: សុខភាព
សម្រាប់បង ៗ ជាស្ត្រីទាំងអស់ ក្នុងអំឡុងពេលមានផ្ទៃពោះ គួរតែមានការមើលថែអោយបានត្រឹមត្រូវទៅលើសុខភាពខ្លួនឯង ក៏ដូចជា សុខភាពកូនក្នុងផ្ទៃផងដែរ ដើម្បីធានាអោយមានសុវត្ថិភាព និងការលូតលាស់ល្អ ជៀសវាងការបង្ករផលប៉ះពាល់ ឬគ្រោះថ្នាក់ដល់អាយុជីវិត។ នៅថ្ងៃនេះ យើងសូមលើកយកចំណុចល្អ ៗ ចំនួន 12 យ៉ាង ដែលស្ត្រីមានផ្ទៃពោះ គួរតែយល់ដឹង និងអនុវត្តអោយបានល្អជាប្រចាំ។
1. ត្រូវប្រញាប់ប្រញាល់ទៅផ្តល់ដំណឹងពីការមានផ្ទៃពោះរបស់ខ្លួន ទៅអោយគ្រូពេទ្យ ឬឆ្មបជំនាញ ដើម្បីអោយគាត់តាមដាន និងរៀបចំកាលវិភាគសម្រាប់ការទៅត្រួតពិនិត្យម្តង ៗ។ 

2. សង្កេតមើលការហូបចុករបស់អ្នក ដោយអ្នកត្រូវបរិភោគនូវសារជាតិប្រូតេអ៊ីន អោយបានដល់ទៅ 70 ក្រាម សម្រាប់ពេលមានផ្ទៃពោះ ដែលធៀបទៅនឹងពេលមិនទាន់មានផ្ទៃពោះត្រឹមតែ 45 ក្រាមប៉ុណ្ណោះ ហើយអ្នកជៀសវាងការហូបនូវស៊ុតមិនទាន់ចម្អិន និងសាច់ ក៏ដូចជាអាហារសមុទ្រដែលមិនឆ្អិនល្អ ព្រោះអាចបណ្តាលអោយប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃ។

3. ស្រូបយកជាតិវីតាមីនអោយបានច្រើន ជាពិសេសសារធាតុ Folic Acid និងមានជាតិដែកនៅក្នុងខ្លួនច្រើន។ ការដែលមាន Folic Acid ច្រើន អាចជួយកាត់បន្ថយគ្រោះហានិភ័យដល់ទារកក្នុងផ្ទៃពីការប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ។

4. ការធ្វើលំហាត់ប្រាណជាប្រចាំ បានជួយអោយអ្នកមានអារម្មណ៍ស្រស់ថ្លា ជៀសផុតពីការឈឺចាប់ ឈឺសន្លាក់ និង កម្លាំងកំហែងរឹងមុំា សរសៃឈាមដើរស្រួល ហើយពេលប្រសូត្របុត្រ ក៏មានលក្ខណៈស្រួលជាងធម្មតាដែរ។

5. ត្រូវឈប់សម្រាកអោយបានគ្រប់គ្រាន់ ជាពិសេសនៅក្នុងអំឡុងត្រីមាសទី 3 នៃការមានផ្ទៃពោះរបស់អ្នក ដូចជា ការដកដង្ហើមមួយ ៗ និងម៉ាស្សាជាដើម ដើម្បីកាត់បន្ថយភាពតានតឹង ធ្វើអោយការគេងមានសភាពស្ងប់ល្អ ហើយការស្លៀកពាក់ កុំសូវតឹងពេក។

6. ត្រូវនិយាយថាទេ ចំពោះគ្រឿងស្រវឹង ព្រោះវាមានឥទ្ធិពលដល់សរសៃឈាមរបស់កូន និងទងសុក ដែលអាចបណ្តាលអោយកូនក្នុងផ្ទៃជួបនូវគ្រោះហានិភ័យមួយចំនួននៅពេលកើតមក។

7. មិនត្រូវលេបថ្នាំដោយគ្មានវេជ្ជបញ្ជានោះទេ ព្រោះថ្នាំដែលអ្នកបានលេបហើយ នឹងហូរចូលក្នុងសរសៃឈាមរបស់ទារក បណ្តាលអោយទារកកើតមក មានសភាពញាក់ញ័រខុសប្រក្រតី។

8. បញ្ឈប់ការជក់បារី ព្រោះការជក់បារី អាចបង្ករហានិភ័យមួយចំនួនដូចជា ការរលូតកូន ដាច់ទងសុក ឬកូនកើតមកមិនគ្រប់ខែ ឬមួយក៏កើតមកមានអវៈយវៈមិនគ្រប់គ្រាន់ ឆែបត្រង់កន្លែងណាមួយជាដើម។

9. កាត់បន្ថយការពិសារជាតិកាហ្វេ ព្រោះការសិក្សាបានបញ្ជក់ថា ស្រ្តីដែលពិសារជាតិកាហ្វេច្រើនក្នុងអំឡុងពេលមានផ្ទៃពោះប្រឈមមុខនឹងការរលូតកូនច្រើនជាងស្រ្តី ដែលមិនពិសាកាហ្វេ។

10. ការងារមួយចំនួនក៏អាចប៉ះពាល់ដល់សុខភាពក្នុងផ្ទៃរបស់អ្នកដែរ ដួចជា ការងារទាក់ទងទៅនឹងការផលិតនូវសារធាតុគីមី កន្លែងមានសារធាតុវិទ្យុសកម្ម ឬ ប្រើប្រាស់ផលិតផលដែលមានក្លិនមិនល្អ ជាដើម។

12. ការពិនិត្យមើលសុខភាពមាត់ធ្មេញរបស់ស្រ្តីជាមាតា មានសារៈសំខាន់ណាស់ ដើម្បីជៀសវាងនូវការកើតឡើងជម្ងឺអញ្ចាញធ្មេញ ធ្វើអោយបាត់បង់នូវអរម៉ូនផ្សេង ៗ។ ជាពិសេសត្រូវទៅជួបគ្រូពេទ្យក្នុងរយៈពេល 6 ខែ ចុងក្រោយ។

៙ ស្រ្តីជាមាតា ត្រូវតែធ្វើអារម្មណ៍អោយស្រស់ស្រាយក្នុងស្ថានភាពរស់នៅអោយបានច្រើនក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីអោយសតិអារម្មណ៍របស់ទារកមានសភាពល្អ ជៀសវាងការកើតនូវជម្ងឺស្រ្តេស ឬ ការគិតមិនល្អផ្សេង ៗ។
ដូច្នេះ ដើម្បីធានាបាននូវសុខភាពល្អរបស់មាតាជាម្តាយ និងកូនក្នុងផ្ទៃ គឺថាស្រ្តីមានផ្ទៃពោះគ្រប់រូបគួរតែស្វែងយល់នូវចំណេះដឹងអោយបានច្រើនទាក់ទិនទៅនឹងការបរិភោគ ការការពារ (មិនត្រូវធ្វើការធ្ងន់ធ្ងរ ឬហក់លោតនោះទេ) ការថែរក្សា ពេលវេលា និងស្វែងយល់ពីអារម្មណ៍ខ្លួនឯងអោយបានច្រើនផងដែរ៕
៙ Cambodian Healthcare Services (សេវាថែទាំសុខភាពកម្ពុជា)
https://www.facebook.com/CambodianHealthcareServices
ចង់ស្វែងរកការងារសូមចុចទីនេះ www.goto-hr.com

How to Take Care of Your Skin (Face and Body)

Your skin will have to last you a lifetime. You might as well take care of it as much as you can. Try these steps to pamper and maintain healthy skin.
Steps
  1. Image titled Take Care of Your Skin (Face and Body) Step 1
    1
    Stay Hydrated. Water is an amazing beauty product. 8 glasses a day will give your skin a noticeable glow, and you'll feel much better in the process.
    Ad
  2. Image titled Take Care of Your Skin (Face and Body) Step 2
    2
    Exfoliate. For a home remedy, mix sugar and olive/almond/coconut oil (Whichever is available). Rub in circular motions over the body. Rinse thoroughly.
  3. Image titled Take Care of Your Skin (Face and Body) Step 3
    3
    Bathe. For healthy, antioxidant-nourished skin, add at least 3 tea bags while the water is running for a bath. While you bask in this bath, take 2 of those tea bags and rest them on your eyes to avoid tiredness and puffiness.
  4. Image titled Take Care of Your Skin (Face and Body) Step 4
    4
    Begin a skin regime. Make sure it consists of cleansing, exfoliating, and moisturizing the face. The extra money will go to good use.
  5. Image titled Take Care of Your Skin (Face and Body) Step 5
    5
    Shave the right way. Do it about 3 minutes after you've entered the shower (This will soften up hairs). Try shaving with water and foaming shaving gel instead of soap, since soap may dry the skin out when used for shaving.
  6. Image titled Take Care of Your Skin (Face and Body) Step 6
    6
    Don't neglect the skin under your hair. To maintain a healthy scalp, apply Vaseline to it every few days. For a dry, flaky scalp or dandruff, apply apple cider vinegar and rinse out.
  7. Image titled Take Care of Your Skin (Face and Body) Step 7
    7
    Slather on a rich body lotion after every shower/bath. Lotion with shea butter is amazingly moisturizing, not to mention it smells great.
    Ad

PKK's Members were Dead in Tuky

សមាជិក​PKK68​នាក់​ស្លាប់​ក្នុង​ប្រតិបត្តិការ​យោធា​តួ​ក​គី

អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​តួ​ក​គី​មួយ​រូប​រាយការណ៍​ កាលពី​ថ្ងៃ​ទី​១៩ ថ្នូ ថា យុទ្ធ​ជន​នៃ​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK យ៉ាងតិច​៦៨​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ប្រតិបត្តិការ​យោធា​នានា​ដែល​កំពុង ​ធ្វើ​នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី​រយៈពេល​៤​ថ្ងៃ​ចុង​ក្រោយ​នេះ ។

អ្នក​ ទទួលខុសត្រូវ​រូប​នេះ​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​តួ​ក ​គី ANATOLIE និយាយ​ថា កងកម្លាំង​សន្តិសុខ​តួ​ក​គី​បាន​ធ្វើ​ប្រតិបត្តិការ​នានា​នៅ​ក្រុង CIZRE និង​ទីក្រុង SILOPIN ខេត្ត SIRNAK ភាគ​អាគ្នេយ៍​ប្រទេស រយៈពេល​៤​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ក្នុង​ប្រតិបត្តិការ​ទាំងនេះ ទាហាន​តួ​ក​គី​ម្នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ហើយ​ទាហាន និង​ប៉ូលិស​២២​នាក់​រង​របួស ។

ក្រុម PKK បាន​ចរចា​ពី​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ក្រុង​អង់កា​រ៉ា​ក្នុង​ឆ្នាំ​២០១៣ ក៏​ប៉ុន្តែ​បទ​ឈប់​បាញ់​គ្នា​ត្រូវ​កាត់​ផ្តាច់​បន្ទាប់​ពី​ការ​វាយប្រហារ​ ភេរវកម្ម​ដោយ​គ្រឿងផ្ទុះ​កាលពី​ថ្ងៃ​ទី​២០ កក្កដា កន្លង​មកនេះ បណ្តាល​ឱ្យ​សកម្មជន​ឆ្វេងនិយម និង​ស្និទ្ធ​ពួក​ឃើ​ត​៣៣​នាក់​ស្លាប់​នៅ​ទីក្រុង SURUC ក្បែរ​ព្រំដែន​ស៊ី​រី ក្នុង​ខេត្ត SANLIURFA ។

សភាពការណ៍​នៅ​តែ​តានតឹង ពិសេស​នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី ខណៈ​មាន​ប្រតិបត្តិការ​យោធា​សំខាន់​ៗ​របស់​តួ​ក​គី​ប្រឆាំង​ពួក​យុទ្ធ​ជន PKK ៕
>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE

លោក​រ៉ា​នី​អេ​រី ៖ ក្លិប​Leicester City ចង់​ក្លាយជា​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស

លោក​រ៉ា​នី​អេ​រី ៖ ក្លិប​Leicester City ចង់​ក្លាយជា​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស

គ្រូបង្វឹក​ក្លិប Leicester City បញ្ជាក់​ថា នឹង​ព្យាយាម​ដណ្ដើម​យក​ពាន​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស ប្រសិនបើ​អាច​ស្ថិត​នៅ​កំពូល​តារាង​ចាប់ពី​បុណ្យ​គ្រិស្ដ​ស្មាស​រហូត​ដល់​ ខែមេសា​ខាង​មុខ ។ លោក​ក្លាវ​ឌី​យ៉ូ រ៉ា​នី​អេ​រី គ្រូបង្វឹក​ក្លិប​Leicester City ជនជាតិ​អី​ុ​តា​លី​រូប​នេះ​បាន​បង្ហាញ​គោលដៅ​របស់​ខ្លួន គឺ​ការ​រក​ឱ្យ​បាន​៤០​ពិន្ទុ ព្រោះ​គ្មាន​អ្វី​ពិសេស​ជាង​ការ​ស្ថិត​នៅ​កំពូល​តារាង​ទេ ។
លោក​បញ្ជាក់​ថា​៖ «​យើង​កំពុង​លេង​ល្អ ហើយ​ខ្ញុំ​ជា​មនុស្ស​និយាយ​ត្រង់​ទៅ​ត្រង់​មក ប្រសិនបើ​យើង​ស្ថិត​នៅ​កំពូល​តារាង​រយៈពេល​យូរ​រហូត​ដល់​ខែមេសា ខ្ញុំ​ចង់ឱ្យ​ក្លិប​ក្លាយជា​ជើងឯក ។ បច្ចុប្បន្ន​ខ្ញុំ​មាន​សេចក្ដីសុខ​ជាមួយ​ពិធីបុណ្យ​គ្រិស្ដ​ស្មាស ដោយ​ទទួលទាន​អាហារ​មាន់​ដុត ។ បាល់ទាត់​រមែង​មាន​អ្វី​គួរ​ឱ្យ​រំភើប ហើយ​ប្រសិនបើ​វា​នៅ​តែ​ដំណើរការ​ល្អ​បែប​នេះ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​បំផុត​» ៕
>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE

 

Yemen War

ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរឈាម​នៅ​យេ​ម៉ែ​ន​មុន​បញ្ចប់​ការ​ចរចា​នៅ​ស្វ៊ី​ស

កងកម្លាំង​រដ្ឋាភិបាល​យេ​ម៉ែ​ន​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ បាន​រុលចូល​ជិត​ដល់​រដ្ឋធានី​យេ​ម៉ែ​ន​ហើយ​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នានា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៦៨​នាក់​នៅ​ភាគ​ពាយ័ព្យ​ប្រទេស មុន​ពេល​ឈាន​ទៅ​បញ្ចប់​ការ​ចរចា​សន្តិភាព​នៅ​ប្រទេស​ស្វ៊ី​ស ។

ខណៈ​ បទ​ឈប់​បាញ់​គ្នា​បង្កើត​ឡើង​ពី​ថ្ងៃ​ទី​១៥ ធ្នូ មក ប៉ុនប៉ង​សម្រួល​ដល់​ការ​ចរចា​អន្តរ​យេ​ម៉ែ​ន​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប បទ​ឈប់​បាញ់​គ្នា​នោះ​ត្រូវ​បំផ្លាញ​ជា​ថ្មី ។

ពុំ​មាន​ កិច្ចព្រមព្រៀង​ណាមួយ​អាច​រក​ឃើញ​បន្ទាប់​ពី​ការ​ចរចា​សន្តិភាព​រយៈពេល​៥​ ថ្ងៃ​នោះ​ឡើយ ។ នៅ​លើ​ទីលាន​វិញ ជម្លោះ​ពុំ​មានការ​ថយ​ចុះ មាន​តែ​កើន​ថែម​នា​ថ្ងៃ​ទី​១៩ ធ្នូ នៅ​ភាគ​ខាងជើង​ប្រទេស ។ យុទ្ធ​ជន​យ៉ាងតិច​៦៨​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ សាហាវ រវាង​កង​ទាហាន​យេ​ម៉ែ​ន និង​ពួក​ឧទ្ទាម​ស៊ី​អីុត​នៅ​ជិត​ទីក្រុង HARADH និង​ជិត​ព្រំដែន​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។ យោង​តាម​ប្រភព​យោធា​ថា ទាហាន​យ៉ាងតិច​២៨​នាក់​ស្លាប់ ហើយ​ពួក​ឧទ្ទាម​ស្លាប់​យ៉ាងតិច​៤០​នាក់ ។ ក្រុង HARADH ត្រូវ​បាន​កងទ័ព​រដ្ឋាភិបាល​ទទួល​ការ​បណ្តុះបណ្តាល​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត វាយ​យក​បាន​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ បន្ទាប់​ពី​កងកម្លាំង​នេះ​ឆ្លងកាត់​ព្រំដែន ដើម្បី​ធ្វើការ​វាយលុក ។ កងទ័ព​ស្មោះត្រង់​ប៉ុនប៉ង​នា​ពេល​នេះ​រុល​ឆ្ពោះ​មក​កាន់​ទីក្រុង​កំពង់​ផែ​ មី​ឌី ជាប់មាត់​សមុទ្រ​ក្រហម ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ពី​ក្រុង HARADH ក៏​ប៉ុន្តែ​ជួប​ប្រទះ​នឹង​ការ​តស៊ូ​ទប់ទល់​របស់​ពួក​ឧទ្ទាម​ដែល​បញ្ជូន​ កម្លាំង​បន្ថែម​មក​កាន់​តំបន់​នោះ ។

លើ​រណសិរ្ស​មួយទៀត កងទ័ព​ស្មោះត្រង់​នឹង​ប្រធានាធិបតី​លោក​អាប​ដ៏ រ៉ា​បូ​ម៉ា​ន់​សួរ ហា​ឌី កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ស្ថិត​នៅ​ចម្ងាយ​តែ​៤០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សា​ណា​ត្រួតត្រា​ដោយ​ពួក​ ឧទ្ទាម​ចាប់តាំងពី​ជាង​១​ឆ្នាំ​មក​ហើយ ។

នៅ​ភាគ​ខាងជើង​យេ​ម៉ែ​ន ពួក​ឧទ្ទាម​បាន​បាញ់​មី​ស៊ី​ល​២​គ្រាប់​សំដៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ហើយ​មួយ​គ្រាប់​ធ្លាក់​ក្នុង​ដែនដី​ប្រទេស​នេះ ៕
>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE

Thursday, September 24, 2015

Chan Vatanaka

ចាន់ វឌ្ឍនាកា វាយ​បក​ពីរ​គ្រាប់​ជួយ​បឹង​កេត​ឡើង​លើ​កំពូល​តារាង

ក្រុម ​បឹងកេត​អង្គរ​បាន​ឡើង​ទៅ​​ឈរ​លើ​កំពូល​តារាង​បណ្ដោះ​អាសន្ន​ក្នុង​​សប្ដាហ៍ ​ទី១៨ បន្ទាប់​ពី ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ​វាយ​បក​បាន​ពីរ​គ្រាប់​យក​ឈ្នះ​​ក្រុម​ណាហ្គាវើល ២-១ លើ​​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​កាល​ពី​យប់​មិញ។

Bengket
កីឡាករ​ក្រុម​បឹង​កេត​អង្គរ

​កីឡាករ​ ឃឹម បុរី ​ជា​អ្នក​ជួយ​ឲ្យ​ក្រុម​​ណាហ្គាវើល​នាំ​មុខ​មុន​​នៅ​ដើម​តង់​ទី​ពីរ ប៉ុន្តែ​រំលង​បាន ៩​នាទី កីឡាករ ចាន់ វឌ្ឍនាកា ដែល​ទើប​ប្ដូរ​បាន​បំប៉ោង​សំណាញ់​ទី​តាម​ស្មើ ១-១។ ជិត​ចប់​ការ​ប្រកួត កីឡាករ ចាន់ វឌ្ឍនាកា ដដែល បន្ថែម​បាន​មួយ​គ្រាប់​ទៀត ជួយ​បឹងកេត​អង្គរ​យក​ឈ្នះ ណាហ្គាវើល ដោយ​លទ្ធផល ២-១។

ជ័យ​ជម្នះ​ដ៏​សំខាន់​មួយ​នេះ បាន​ជួយ​ឲ្យ​ក្រុម​បឹង​កេត​អង្គរ​មាន ៤២​ពិន្ទុ​ក្នុង​ដៃ ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​បណ្ដោះ​អាសន្ន​ក្នុង​សប្ដាហ៍​ទី១៨ បន្ទាប់​ពី​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោន​ចាញ់​ក្រុម​បាត​តារាង​ គីរីវង់​សុខ​សែន​ជ័យ ១-២ នៅ​ថ្ងៃ​ជាមួយ​គ្នា។

ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ជា​អ្នក​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញ​ ក្រោន​មុន ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Akeeb Tunji Ayoyinka ប៉ុន្តែ​ជិត​ចប់​តង់​ទី​មួយ ខ្សែ​បម្រើ​ប្រយុទ្ធ កែវ សុខផេង រក​បាន​មួយ​គ្រាប់​តាម​ស្មើ​វិញ ១-១។ ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ពោល​គឺ​ក្នុង​នាទី​បន្ថែម​ចុង​ក្រោយ កីឡាករ ឯម ផាន់ណា រក​បាន​មួយ​គ្រាប់​ទៀត​ឲ្យ​ក្រុម​​គីរីវង់​សុខ​សែន​ជ័យ យក​ឈ្នះ​ភ្នំពេញ​ក្រោន ២-១។

ចំណែក​មួយ​គូ​ទៀត ក្រុម​ខ្លាំង​ស្វាយរៀង អេហ្វស៊ី បាន​យក​ឈ្នះ​ក្រុម Cambodian Tiger ដោយ​លទ្ធផល ៣-០។ បី​គ្រាប់​របស់​ស្វាយរៀង រក​បាន​ដោយ​កីឡាករ Atuheire Kipsonពីរ​គ្រាប់ និង​ប្រធាន​ក្រុម ប្រាក់ មុន្នីឧត្តម មួយ​គ្រាប់៕

Untitled
តារាង​ត្រឹម​សប្ដាហ៍​ទី​១៨

Nasa៖ ​អាចម៍​ផ្កាយ​ធំ​មួយ​នឹង​ហោះ​កាត់​ផែនដី​ស្អែក តែ​មិន​មែន​មក​កម្ទេច​ផែនដី​ឡើយ

Nasa៖ ​អាចម៍​ផ្កាយ​ធំ​មួយ​នឹង​ហោះ​កាត់​ផែនដី​ស្អែក តែ​មិន​មែន​មក​កម្ទេច​ផែនដី​ឡើយ

អង្គការ Nasa ​បាន​ចេញ​មក​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ថ្ងៃ​ស្អែក​នេះ​នឹង​មាន​អាចម៍​ផ្កាយ​ធំ ​មួយ​ហោះ​ឆ្លង​កាត់​ផែនដី​មែន ប៉ុន្តែ​វា​មិន​មែន​ហោះ​​មក​បុក​កម្ទេច​ផែន​ដី​ដូច​ជា​ចចាមអារ៉ាម​បាន​លើក​ ឡើង​នោះ​ទេ។

Near-Earth-asteroid

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន មាន​ពាក្យ​និយាយ​ត​ៗ​គ្នា​ថា​នៅ​ចុង​ខែ​នេះ​គឺ​ជា​ថ្ងៃ​ដែល​ផែនដី​ត្រូវ​ រលាយ​ហើយ ដោយសារ​មាន​អាចម៍​ផ្កាយ​ធំ​មួយ​នឹង​ហោះ​មក​បុក​ផែនដី។ ខណៈ​ដែល​ពេល​នេះ អង្គការ Nasa ​បាន​ចេញ​មក​និយាយ​ថា​ពិត​ជា​មាន​អាចម៍​ផ្កាយ​ហោះ​ឆ្លង​កាត់​គន្លង​ផែនដី​ មែន ប៉ុន្តែ​វា​មិន​មក​បុក​ផែន​ដី​នោះ​ទេ ពោល​គឺ​គ្រាន់​តែ​ហោះ​មក​កៀក​ប៉ុណ្ណោះ ដែល​មនុស្ស​គ្រប់​គ្នា​អាច​មើល​ឃើញ​បាន​ប្រសិន​បើ​ប្រើ​កែវយឹត។

ffgg


មន្ទីរ​ស្រាវជ្រាវ​របស់ Nasa  ​ឈ្មោះ​ថា Asteroid 2012 TT5 ​បាន​ប្រាប់​ទៀត​ថា​ដុំ​អាចម៍​ផ្កាយ​នោះ​ធំ​ណាស់ ហើយ​អាច​កម្ទេច​ផែនដី​បាន​មែន ប្រសិន​បើ​វា​ហោះ​មក​បុក ប៉ុន្តែ​ជាក់​ស្ដែង​ទៅ​វា​មិន​អាច​នោះ​ទេ ព្រោះ​វា​ហោះ​នៅ​ចម្ងាយ​៨​លាន​គីឡូម៉ែត្រ​ពី​ផែនដី​ឯ​ណោះ។ នេះ​មាន​ន័យ​ថា​មនុស្ស​គ្រប់​គ្នា​នៅ​លើ​លោក​នេះ​មាន​សុវត្ថិភាព​ល្អ​ណាស់។