Pages

Sunday, December 20, 2015

PKK's Members were Dead in Tuky

សមាជិក​PKK68​នាក់​ស្លាប់​ក្នុង​ប្រតិបត្តិការ​យោធា​តួ​ក​គី

អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​តួ​ក​គី​មួយ​រូប​រាយការណ៍​ កាលពី​ថ្ងៃ​ទី​១៩ ថ្នូ ថា យុទ្ធ​ជន​នៃ​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK យ៉ាងតិច​៦៨​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ប្រតិបត្តិការ​យោធា​នានា​ដែល​កំពុង ​ធ្វើ​នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី​រយៈពេល​៤​ថ្ងៃ​ចុង​ក្រោយ​នេះ ។

អ្នក​ ទទួលខុសត្រូវ​រូប​នេះ​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​តួ​ក ​គី ANATOLIE និយាយ​ថា កងកម្លាំង​សន្តិសុខ​តួ​ក​គី​បាន​ធ្វើ​ប្រតិបត្តិការ​នានា​នៅ​ក្រុង CIZRE និង​ទីក្រុង SILOPIN ខេត្ត SIRNAK ភាគ​អាគ្នេយ៍​ប្រទេស រយៈពេល​៤​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ក្នុង​ប្រតិបត្តិការ​ទាំងនេះ ទាហាន​តួ​ក​គី​ម្នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ហើយ​ទាហាន និង​ប៉ូលិស​២២​នាក់​រង​របួស ។

ក្រុម PKK បាន​ចរចា​ពី​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ក្រុង​អង់កា​រ៉ា​ក្នុង​ឆ្នាំ​២០១៣ ក៏​ប៉ុន្តែ​បទ​ឈប់​បាញ់​គ្នា​ត្រូវ​កាត់​ផ្តាច់​បន្ទាប់​ពី​ការ​វាយប្រហារ​ ភេរវកម្ម​ដោយ​គ្រឿងផ្ទុះ​កាលពី​ថ្ងៃ​ទី​២០ កក្កដា កន្លង​មកនេះ បណ្តាល​ឱ្យ​សកម្មជន​ឆ្វេងនិយម និង​ស្និទ្ធ​ពួក​ឃើ​ត​៣៣​នាក់​ស្លាប់​នៅ​ទីក្រុង SURUC ក្បែរ​ព្រំដែន​ស៊ី​រី ក្នុង​ខេត្ត SANLIURFA ។

សភាពការណ៍​នៅ​តែ​តានតឹង ពិសេស​នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី ខណៈ​មាន​ប្រតិបត្តិការ​យោធា​សំខាន់​ៗ​របស់​តួ​ក​គី​ប្រឆាំង​ពួក​យុទ្ធ​ជន PKK ៕
>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE

No comments:

Post a Comment