Pages

Sunday, December 20, 2015

pregnant women​ have 12 part should be aware

គន្លឹះ 12 យ៉ាង ដែលស្ត្រីមានផ្ទៃពោះ គួរយល់ដឹង


គន្លឹះ 12 យ៉ាង ដែលស្ត្រីមានផ្ទៃពោះ គួរយល់ដឹង
បញ្ចូល: December 21, 2015 ប្រភេទ: សុខភាព
សម្រាប់បង ៗ ជាស្ត្រីទាំងអស់ ក្នុងអំឡុងពេលមានផ្ទៃពោះ គួរតែមានការមើលថែអោយបានត្រឹមត្រូវទៅលើសុខភាពខ្លួនឯង ក៏ដូចជា សុខភាពកូនក្នុងផ្ទៃផងដែរ ដើម្បីធានាអោយមានសុវត្ថិភាព និងការលូតលាស់ល្អ ជៀសវាងការបង្ករផលប៉ះពាល់ ឬគ្រោះថ្នាក់ដល់អាយុជីវិត។ នៅថ្ងៃនេះ យើងសូមលើកយកចំណុចល្អ ៗ ចំនួន 12 យ៉ាង ដែលស្ត្រីមានផ្ទៃពោះ គួរតែយល់ដឹង និងអនុវត្តអោយបានល្អជាប្រចាំ។
1. ត្រូវប្រញាប់ប្រញាល់ទៅផ្តល់ដំណឹងពីការមានផ្ទៃពោះរបស់ខ្លួន ទៅអោយគ្រូពេទ្យ ឬឆ្មបជំនាញ ដើម្បីអោយគាត់តាមដាន និងរៀបចំកាលវិភាគសម្រាប់ការទៅត្រួតពិនិត្យម្តង ៗ។ 

2. សង្កេតមើលការហូបចុករបស់អ្នក ដោយអ្នកត្រូវបរិភោគនូវសារជាតិប្រូតេអ៊ីន អោយបានដល់ទៅ 70 ក្រាម សម្រាប់ពេលមានផ្ទៃពោះ ដែលធៀបទៅនឹងពេលមិនទាន់មានផ្ទៃពោះត្រឹមតែ 45 ក្រាមប៉ុណ្ណោះ ហើយអ្នកជៀសវាងការហូបនូវស៊ុតមិនទាន់ចម្អិន និងសាច់ ក៏ដូចជាអាហារសមុទ្រដែលមិនឆ្អិនល្អ ព្រោះអាចបណ្តាលអោយប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃ។

3. ស្រូបយកជាតិវីតាមីនអោយបានច្រើន ជាពិសេសសារធាតុ Folic Acid និងមានជាតិដែកនៅក្នុងខ្លួនច្រើន។ ការដែលមាន Folic Acid ច្រើន អាចជួយកាត់បន្ថយគ្រោះហានិភ័យដល់ទារកក្នុងផ្ទៃពីការប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ។

4. ការធ្វើលំហាត់ប្រាណជាប្រចាំ បានជួយអោយអ្នកមានអារម្មណ៍ស្រស់ថ្លា ជៀសផុតពីការឈឺចាប់ ឈឺសន្លាក់ និង កម្លាំងកំហែងរឹងមុំា សរសៃឈាមដើរស្រួល ហើយពេលប្រសូត្របុត្រ ក៏មានលក្ខណៈស្រួលជាងធម្មតាដែរ។

5. ត្រូវឈប់សម្រាកអោយបានគ្រប់គ្រាន់ ជាពិសេសនៅក្នុងអំឡុងត្រីមាសទី 3 នៃការមានផ្ទៃពោះរបស់អ្នក ដូចជា ការដកដង្ហើមមួយ ៗ និងម៉ាស្សាជាដើម ដើម្បីកាត់បន្ថយភាពតានតឹង ធ្វើអោយការគេងមានសភាពស្ងប់ល្អ ហើយការស្លៀកពាក់ កុំសូវតឹងពេក។

6. ត្រូវនិយាយថាទេ ចំពោះគ្រឿងស្រវឹង ព្រោះវាមានឥទ្ធិពលដល់សរសៃឈាមរបស់កូន និងទងសុក ដែលអាចបណ្តាលអោយកូនក្នុងផ្ទៃជួបនូវគ្រោះហានិភ័យមួយចំនួននៅពេលកើតមក។

7. មិនត្រូវលេបថ្នាំដោយគ្មានវេជ្ជបញ្ជានោះទេ ព្រោះថ្នាំដែលអ្នកបានលេបហើយ នឹងហូរចូលក្នុងសរសៃឈាមរបស់ទារក បណ្តាលអោយទារកកើតមក មានសភាពញាក់ញ័រខុសប្រក្រតី។

8. បញ្ឈប់ការជក់បារី ព្រោះការជក់បារី អាចបង្ករហានិភ័យមួយចំនួនដូចជា ការរលូតកូន ដាច់ទងសុក ឬកូនកើតមកមិនគ្រប់ខែ ឬមួយក៏កើតមកមានអវៈយវៈមិនគ្រប់គ្រាន់ ឆែបត្រង់កន្លែងណាមួយជាដើម។

9. កាត់បន្ថយការពិសារជាតិកាហ្វេ ព្រោះការសិក្សាបានបញ្ជក់ថា ស្រ្តីដែលពិសារជាតិកាហ្វេច្រើនក្នុងអំឡុងពេលមានផ្ទៃពោះប្រឈមមុខនឹងការរលូតកូនច្រើនជាងស្រ្តី ដែលមិនពិសាកាហ្វេ។

10. ការងារមួយចំនួនក៏អាចប៉ះពាល់ដល់សុខភាពក្នុងផ្ទៃរបស់អ្នកដែរ ដួចជា ការងារទាក់ទងទៅនឹងការផលិតនូវសារធាតុគីមី កន្លែងមានសារធាតុវិទ្យុសកម្ម ឬ ប្រើប្រាស់ផលិតផលដែលមានក្លិនមិនល្អ ជាដើម។

12. ការពិនិត្យមើលសុខភាពមាត់ធ្មេញរបស់ស្រ្តីជាមាតា មានសារៈសំខាន់ណាស់ ដើម្បីជៀសវាងនូវការកើតឡើងជម្ងឺអញ្ចាញធ្មេញ ធ្វើអោយបាត់បង់នូវអរម៉ូនផ្សេង ៗ។ ជាពិសេសត្រូវទៅជួបគ្រូពេទ្យក្នុងរយៈពេល 6 ខែ ចុងក្រោយ។

៙ ស្រ្តីជាមាតា ត្រូវតែធ្វើអារម្មណ៍អោយស្រស់ស្រាយក្នុងស្ថានភាពរស់នៅអោយបានច្រើនក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីអោយសតិអារម្មណ៍របស់ទារកមានសភាពល្អ ជៀសវាងការកើតនូវជម្ងឺស្រ្តេស ឬ ការគិតមិនល្អផ្សេង ៗ។
ដូច្នេះ ដើម្បីធានាបាននូវសុខភាពល្អរបស់មាតាជាម្តាយ និងកូនក្នុងផ្ទៃ គឺថាស្រ្តីមានផ្ទៃពោះគ្រប់រូបគួរតែស្វែងយល់នូវចំណេះដឹងអោយបានច្រើនទាក់ទិនទៅនឹងការបរិភោគ ការការពារ (មិនត្រូវធ្វើការធ្ងន់ធ្ងរ ឬហក់លោតនោះទេ) ការថែរក្សា ពេលវេលា និងស្វែងយល់ពីអារម្មណ៍ខ្លួនឯងអោយបានច្រើនផងដែរ៕
៙ Cambodian Healthcare Services (សេវាថែទាំសុខភាពកម្ពុជា)
https://www.facebook.com/CambodianHealthcareServices
ចង់ស្វែងរកការងារសូមចុចទីនេះ www.goto-hr.com

No comments:

Post a Comment