Pages

Thursday, September 24, 2015

Chan Vatanaka

ចាន់ វឌ្ឍនាកា វាយ​បក​ពីរ​គ្រាប់​ជួយ​បឹង​កេត​ឡើង​លើ​កំពូល​តារាង

ក្រុម ​បឹងកេត​អង្គរ​បាន​ឡើង​ទៅ​​ឈរ​លើ​កំពូល​តារាង​បណ្ដោះ​អាសន្ន​ក្នុង​​សប្ដាហ៍ ​ទី១៨ បន្ទាប់​ពី ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ​វាយ​បក​បាន​ពីរ​គ្រាប់​យក​ឈ្នះ​​ក្រុម​ណាហ្គាវើល ២-១ លើ​​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​កាល​ពី​យប់​មិញ។

Bengket
កីឡាករ​ក្រុម​បឹង​កេត​អង្គរ

​កីឡាករ​ ឃឹម បុរី ​ជា​អ្នក​ជួយ​ឲ្យ​ក្រុម​​ណាហ្គាវើល​នាំ​មុខ​មុន​​នៅ​ដើម​តង់​ទី​ពីរ ប៉ុន្តែ​រំលង​បាន ៩​នាទី កីឡាករ ចាន់ វឌ្ឍនាកា ដែល​ទើប​ប្ដូរ​បាន​បំប៉ោង​សំណាញ់​ទី​តាម​ស្មើ ១-១។ ជិត​ចប់​ការ​ប្រកួត កីឡាករ ចាន់ វឌ្ឍនាកា ដដែល បន្ថែម​បាន​មួយ​គ្រាប់​ទៀត ជួយ​បឹងកេត​អង្គរ​យក​ឈ្នះ ណាហ្គាវើល ដោយ​លទ្ធផល ២-១។

ជ័យ​ជម្នះ​ដ៏​សំខាន់​មួយ​នេះ បាន​ជួយ​ឲ្យ​ក្រុម​បឹង​កេត​អង្គរ​មាន ៤២​ពិន្ទុ​ក្នុង​ដៃ ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​បណ្ដោះ​អាសន្ន​ក្នុង​សប្ដាហ៍​ទី១៨ បន្ទាប់​ពី​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោន​ចាញ់​ក្រុម​បាត​តារាង​ គីរីវង់​សុខ​សែន​ជ័យ ១-២ នៅ​ថ្ងៃ​ជាមួយ​គ្នា។

ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ជា​អ្នក​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញ​ ក្រោន​មុន ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Akeeb Tunji Ayoyinka ប៉ុន្តែ​ជិត​ចប់​តង់​ទី​មួយ ខ្សែ​បម្រើ​ប្រយុទ្ធ កែវ សុខផេង រក​បាន​មួយ​គ្រាប់​តាម​ស្មើ​វិញ ១-១។ ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ពោល​គឺ​ក្នុង​នាទី​បន្ថែម​ចុង​ក្រោយ កីឡាករ ឯម ផាន់ណា រក​បាន​មួយ​គ្រាប់​ទៀត​ឲ្យ​ក្រុម​​គីរីវង់​សុខ​សែន​ជ័យ យក​ឈ្នះ​ភ្នំពេញ​ក្រោន ២-១។

ចំណែក​មួយ​គូ​ទៀត ក្រុម​ខ្លាំង​ស្វាយរៀង អេហ្វស៊ី បាន​យក​ឈ្នះ​ក្រុម Cambodian Tiger ដោយ​លទ្ធផល ៣-០។ បី​គ្រាប់​របស់​ស្វាយរៀង រក​បាន​ដោយ​កីឡាករ Atuheire Kipsonពីរ​គ្រាប់ និង​ប្រធាន​ក្រុម ប្រាក់ មុន្នីឧត្តម មួយ​គ្រាប់៕

Untitled
តារាង​ត្រឹម​សប្ដាហ៍​ទី​១៨

Nasa៖ ​អាចម៍​ផ្កាយ​ធំ​មួយ​នឹង​ហោះ​កាត់​ផែនដី​ស្អែក តែ​មិន​មែន​មក​កម្ទេច​ផែនដី​ឡើយ

Nasa៖ ​អាចម៍​ផ្កាយ​ធំ​មួយ​នឹង​ហោះ​កាត់​ផែនដី​ស្អែក តែ​មិន​មែន​មក​កម្ទេច​ផែនដី​ឡើយ

អង្គការ Nasa ​បាន​ចេញ​មក​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ថ្ងៃ​ស្អែក​នេះ​នឹង​មាន​អាចម៍​ផ្កាយ​ធំ ​មួយ​ហោះ​ឆ្លង​កាត់​ផែនដី​មែន ប៉ុន្តែ​វា​មិន​មែន​ហោះ​​មក​បុក​កម្ទេច​ផែន​ដី​ដូច​ជា​ចចាមអារ៉ាម​បាន​លើក​ ឡើង​នោះ​ទេ។

Near-Earth-asteroid

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន មាន​ពាក្យ​និយាយ​ត​ៗ​គ្នា​ថា​នៅ​ចុង​ខែ​នេះ​គឺ​ជា​ថ្ងៃ​ដែល​ផែនដី​ត្រូវ​ រលាយ​ហើយ ដោយសារ​មាន​អាចម៍​ផ្កាយ​ធំ​មួយ​នឹង​ហោះ​មក​បុក​ផែនដី។ ខណៈ​ដែល​ពេល​នេះ អង្គការ Nasa ​បាន​ចេញ​មក​និយាយ​ថា​ពិត​ជា​មាន​អាចម៍​ផ្កាយ​ហោះ​ឆ្លង​កាត់​គន្លង​ផែនដី​ មែន ប៉ុន្តែ​វា​មិន​មក​បុក​ផែន​ដី​នោះ​ទេ ពោល​គឺ​គ្រាន់​តែ​ហោះ​មក​កៀក​ប៉ុណ្ណោះ ដែល​មនុស្ស​គ្រប់​គ្នា​អាច​មើល​ឃើញ​បាន​ប្រសិន​បើ​ប្រើ​កែវយឹត។

ffgg


មន្ទីរ​ស្រាវជ្រាវ​របស់ Nasa  ​ឈ្មោះ​ថា Asteroid 2012 TT5 ​បាន​ប្រាប់​ទៀត​ថា​ដុំ​អាចម៍​ផ្កាយ​នោះ​ធំ​ណាស់ ហើយ​អាច​កម្ទេច​ផែនដី​បាន​មែន ប្រសិន​បើ​វា​ហោះ​មក​បុក ប៉ុន្តែ​ជាក់​ស្ដែង​ទៅ​វា​មិន​អាច​នោះ​ទេ ព្រោះ​វា​ហោះ​នៅ​ចម្ងាយ​៨​លាន​គីឡូម៉ែត្រ​ពី​ផែនដី​ឯ​ណោះ។ នេះ​មាន​ន័យ​ថា​មនុស្ស​គ្រប់​គ្នា​នៅ​លើ​លោក​នេះ​មាន​សុវត្ថិភាព​ល្អ​ណាស់។

មុខងារ​​​ពិសេស​ៗ​មួយ​ចំនួន​ដែល​គេ​បាន​បំពាក់​លើ​រថយន្ត​ Prius ស៊េរី​ ២០១៦

មុខងារ​​​ពិសេស​ៗ​មួយ​ចំនួន​ដែល​គេ​បាន​បំពាក់​លើ​រថយន្ត​ Prius ស៊េរី​ ២០១៦

ក្រុមហ៊ុន ​ Toyota ទើប​តែ​បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​វត្តមាន​របស់​រថយន្ត​ Prius ស៊េរី​ ២០១៦​ កាល​ពី​ពេល​​ថ្មីៗ​នេះ​ ដោយ​មាន​ការ​រចនា​រូប​រាង​ស្អាត​ប្លែក​ពី​ម៉ូដែល​មុន​ ហើយ​ក្នុង​នោះ​ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ពិសេសៗ​មួយ​ចំនួន​ផង​ដែរ។

ខាង​ក្រោម​​នេះ​គឺ​ជា​មុខងារ​ដែល​មាន​បំពាក់​លើ​រថយន្ត​ Toyota Prius ស៊េរី​ ២០១៦៖​

PriusFeature
-មុខងារ​ Pre-Collision and Pedestrian Detection៖

​​​​​មុខងារ​នេះ​អាច​បញ្ចៀស​ការ​ប៉ះ​ទង្គិច​​គ្នា​ជា​មួយ​នឹង​រថយន្ត​​ ក៏​ដូច​ជា​អ្នក​ថ្មើរ​ជើង​ដែល​នៅ​ខាង​មុខ​ ខណៈ​ពេល​កំពុង​បើក​បរ​បាន។ កាមេរ៉ា​ដែល​បាន​បំពាក់​នៅ​ផ្នែក​ខាង​មុខ​រថយន្ត​នឹង​ធ្វើ​ការ​ត្រួត​ ពិនិត្យ​ការ​ប៉ះ​ទង្គិច​ដែល​អាច​កើត​មាន​ឡើង​ ហើយ​វា​នឹង​ផ្ដល់​ដំណឹង​ដល់​អ្នក​បើកបរ​ដោយ​សំឡេង។ ហើយ​ប្រព័ន្ធ​ក៏​នឹង​ជួយ​បង្កើន​កម្លាំង​ប្រាំង​ដើម្បី​ទប់​ស្កាត់​ការ​ប៉ះ​ ទង្គិច។

-មុខងារ​ Lane Departure Alert៖

មុខងារ​នេះ​អាច​ជួយ​ឲ្យ​ការ​បើក​បរ​រថយន្ត​ស្ថិត​នៅ​ចំ​គំនូស​ផ្លូវ​បាន​ ត្រង់​ល្អ ប្រសិន​បើ​បើកបរ​ចេញ​ពី​គំនូស​ផ្លូវ​នោះ​ប្រព័ន្ធ​នឹង​ផ្ដល់​ជា​សញ្ញា​ដល់​ អ្នក​បើក​បរ។

sft_15_02

​​​-មុខងារ​ Automatic High Beam៖

មុខងារ​នេះ​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ប្រភេទ​ភ្លើង​ហ្វា​ឡាន​ដោយ​ស្វ័យ​ ប្រវត្តិ នៅ​ពេល​បើក​បរ​ពេល​យប់​​វា​នឹង​ដំណើរ​ការ​ភ្លើង​ហ្វា​ដែល​ខ្ពស់​អាច​មើល​ឃើញ ​ផ្លូវ​បាន​ច្បាស់​ល្អ។ ហើយ​ប្រសិន​បើ​​មាន​រថយន្ត​បើក​បរ​​នៅ​ខាង​មុខ​នោះ​ប្រព័ន្ធ​នឹង​ផ្លាស់​ ប្ដូរ​ទៅ​ជា​ភ្លើង​ហ្វា​ទាប​វិញ​ ដើម្បី​កុំ​ឲ្យ​ចាំង​ភ្នែក​អ្នក​ដទៃ។

sft_15_04

-មុខងារ​ Brake Assist៖

មុខងារ​នេះ​​នឹង​ចាប់​យក​ការ​ជាន់​ប្រាំង​​នៅ​ពេល​ជួប​ប្រទះ​គ្រោះ​ ថ្នាក់​បាន​​ដោយ​​ផ្ដោត​ទៅ​លើ​ កម្លាំង​ដែល​ជាន់​ប្រាំង​ និង​ល្បឿន​​ដែល​អ្នក​បើក​បរ​ដាក់​ជើង​ជាន់​ប្រាំង​លឿន​ប៉ុណ្ណា។ នៅ​ពេល​ដែល​ប្រព័ន្ធ​ចាប់​បាន​ហើយ​ វា​នឹង​ជួយ​បង្កើន​កម្លាំង​ជាន់​ប្រាំង​ឲ្យ​ខ្លាំង​ជាង​មុន។

-មុខងារ​ Cruise Control៖

មុខងារ​នេះ​គឺ​ប្រើ​ប្រាស់​សម្រាប់​កំណត់​ល្បឿន​​ថេរ​មួយ​នៅ​ពេល​បើក​បរ។ ឧទាហរណ៍​ថា​អ្នក​បាន​កំណត់​ល្បឿន​៣០​គ.ម/ម៉ នោះ​រថយន្ត​នឹង​ធ្វើ​ការ​បើក​​ទៅ​មុខ​ដោយ​ខ្លួន​ឯង​ក្នុង​ល្បឿន​ដែល​បាន​ កំណត់​ ហើយ​អ្នក​មិន​ចាប់​បាច់​យក​ជើង​ជាន់​ហ្គែរ​នោះ​ទេ។

-មុខងារ​ Engine Immobilizer៖

នេះ​ជា​មុខងារ​មួយ​ដែល​អាច​ការពារ​រថយន្ត​ពី​ការ​លួច​បាន។ នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​ក្នុង​រថយន្ត​ដោយ​មាន​កាន់​សោ​រថយន្ត​ រួច​ចុច​ប៊ូតុង​ Power នោះ​ប្រព័ន្ធ​នឹង​ធ្វើ​ការ​​ពិនិត្យ​មើល​លេខ​កូដ​នៅ​លើ​សោ​ថា​តើ​ដូច​គ្នា​ ទៅ​នឹង​លេខ​កូដ​របស់​រថយន្ត​ដែរ​ឬ​ទេ។ ប្រសិន​បើ​លេខ​កូដ​ស៊ី​គ្នា​នោះ​អ្នក​អាច​បញ្ឆេះ​ម៉ាស៊ីន​ឡាន​បាន។ មុខងារ​នេះ​នឹង​ដំណើរ​ការ​ដោយ​ខ្លួន​ឯង​នៅ​ពេល​ពន្លត់​ម៉ាស៊ីន​ឡាន​ និង​ទ្វារ​​របស់​តៃកុង​ឡាន​បើក​ចំហ។

-មុខងារ​ ​​​Tire Pressure Monitoring៖

វា​ជា​ប្រព័ន្ធ​អេឡិចត្រូនិក​មួយ​ដែល​អាច​ត្រួត​ពិនិត្យ​សម្ពាធ​ខ្យល់​​ នៃ​កង់​រថយន្ត​បាន​ ហើយ​វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នក​បើក​បរ​នៅ​ពេល​ដែល​កង់​រថយន្ត​ធូរ៕

​ iPhone 7 នឹង​​បំពាក់​បន្ទះ​ Chip A10 ដែល​មាន​​ CPU ៦​គ្រាប់?

ទូរសព្ទ​ iPhone 7 នឹង​​បំពាក់​បន្ទះ​ Chip A10 ដែល​មាន​​ CPU ៦​គ្រាប់?

 

បន្ទះ ​Chipថ្មី​ A9 និង​ A9X ត្រូវ​បាន​គេ​ប្រកាស​នៅ​ក្នុង​កម្មវិធី​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ Apple ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ដោយ​បន្ទះ​ Chip A9 គឺ​ប្រើ​ប្រាស់​លើ​ទូរសព្ទ​ iPhone 6s និង​ 6s Plus ចំណែក​ A9X គឺ​ប្រើ​ប្រាស់​លើ​ iPad Pro។ ហើយ​ទើប​តែ​ថ្មីៗ​នេះ​ គេ​ទទួល​បាន​ព័ត៌មាន​មួយ​ចំនួន​ពាក់​ព័ន្ធ​ទៅ​នឹង​បន្ទះ​ Chip A10 ដែល​មាន​លក្ខណៈ​ពិសេស​ជាង​មុន។

apple-a10
​​​​

បើ​យោង​ទៅ​តាម​ប្រភព​ពី​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​​ បន្ទះ​ Chip A10 សម្រាប់​ទូរសព្ទ​ស៊េរី​ថ្មី​ដែល​អាច​ជា​ iPhone 7 នោះ​នឹង​មាន​ CPU ដល់​ទៅ​៦​គ្រាប់​ ដោយ​ Chip A9 មាន​ CPU តែ​ពីរ​គ្រាប់​ប៉ុណ្ណោះ។ ប្រភព​បាន​បន្ត​ទៀត​ថា​ CPU នេះ​អាច​នឹង​មាន​ទំហំ​ ១៤​ណាណូម៉ែត្រ​ ឬ​ ១០ ​ណាណូម៉ែត្រ ​ហើយ​អាច​នឹង​ផលិត​ដោយ​ក្រុមហ៊ុន​ Samsung ​ដែល​ជា​គូ​ប្រកួត​ប្រជែង​ដ៏​ធំ​មួយ​លើ​ទីផ្សារ​ទូរសព្ទ។
ចំពោះ​បន្ទះ​ Chip A10 នេះ​គេ​រំពឹង​ថា ​នឹង​ធ្វើ​ឲ្យ​ទូរសព្ទ​កាន់​តែ​មាន​ល្បឿន​លឿន​ជាង​មុន​ ព្រម​ទាំង​ធ្វើ​ឲ្យ​ក្រាហ្វិក​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ។ អ្វី​ដែល​ពិសេស​នោះ​គឺ​វា​អាច​នឹង​ធ្វើ​ឲ្យ​​ទូរសព្ទ​កាន់​ថ្ម​បាន​យូរ​ជាង​ មុន​ ជាក់​ស្ដែង​ដូច​ជា​បន្ទះ​ Chip A9 នេះ​ជា​ដើម។

គួរ​បញ្ជាក់​ថា​ ប្រភព​ព័ត៌មាន​គឺ​ទទួល​បាន​ពី​មនុស្ស​តែ​ម្នាក់​ដែល​​ធ្លាប់​បាន​ចែក​ចាយ​ ព័ត៌មាន​ពី​​លក្ខណៈ​សម្បត្តិ​របស់​បន្ទះ​ Chip A9 មុន​ពេល​ដែល​ចេញ​ជា​ផ្លូវ​ការ៕

Wednesday, September 23, 2015

Moon Cake នំសែនព្រះ​ខែ​ ៥ ​រសជាតិ​សម្រាប់​ពិធី​សែន​ព្រះខែ​ដែល​ជិត​មក​ដល់

នំសែនព្រះ​ខែ​ ៥ ​រសជាតិ​សម្រាប់​ពិធី​សែន​ព្រះខែ​ដែល​ជិត​មក​ដល់

ពិធី​សែន​ព្រះ​ខែ​ដែល​ជា​ពិធី​បុណ្យ​ធំ​ទី​ ២ ​បន្ទាប់​ពី​ពិធី​ចូលឆ្នាំ​ចិន​ ​សម្រាប់​ប្រជាជន​ចិន ​និង​ប្រជាជន​ខ្មែរ​សែស្រឡាយ​ចិន​ខិត​កាន់​តែ​កៀត​ហើយ។ ​​ពេលវេលា​នេះ​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​គ្រួសារ​ ​បងប្អូន​ជួបជុំ​គ្នា​ ​គយគន់​ព្រះ​ខែ ​និង​ញ៉ាំ​នំ​សែន​ព្រះ​ខែ​រួម​គ្នា។ ​​អ្នក​ដែល​កំពុង​ត្រៀម​រៀបចំពិធី​សែន​ព្រះ​ខែ​​ខ្លះ​បាន​ទិញ​នំ និង​សម្ភារៈ​សែន​នានា​ត្រៀម​បណ្តើរ​ៗ​ហើយ ​ខណៈ​អ្នក​ខ្លះ​ទៀត​មិន​ទាន់​​បាន​ជាវ​នៅ​ឡើយ។ បើ​ពិបាក​មិន​ទាន់​ដឹង​ថា ​គួរ​ជាវ​នំ​នៅ​កន្លែង​ណា  Sabay សូម​ណែនាំ​​រសជាតិ​ង៉ូវយីង​ពិសេស​ ៥ ​មុខ​ពី​ហាង​នំ​បុ័ង​បាយ័ន។

ហាង​នំ​ដែល​មាន​បទពិសោធន៍​ ១៧ ​ឆ្នាំ​លើ​ការ​ផលិត​នំបុ័ង ​និង​ការ​ផលិត​នំ​សែន​ព្រះខែ​នៅ​ ៥ ​ឆ្នាំ​ចុងក្រោយ​មួយ​នេះ​បាន​​​​​​ណែនាំ​នំ​ថ្មី​រសជាតិ​​គ្រាប់​​ឈូក ​(ផលិតផល​ក្នុង​ស្រុក​មាន​ក្លិន​ឈ្ងុយ​គ្មាន​គីមី) ​សណ្ដែក ​​ដូង ​ត្រាវ ​ង៉ូវយីង​ស្នូល​ចម្រុះ ​និង​ង៉ូវយីង​ស្នូល​ចម្រុះ​ពិសេស។ ​​​

10989216_1040252545985968_8925727873234408250_o

ចំណុច​ពិសេស​​របស់​វា​រួម​មាន​ការ​​រចនា​ម៉ូដ​ដោយ​ខ្លួន​ឯង​​តម្រូវ​តាម​វប្បធម៌​​ក្នុង​ស្រុក ​ ​​​នំ​មាន​ទម្ងន់​ធ្ងន់​ជាង​នំ​ដទៃ​ ​និង​កម្រាស់​ក្រាស់​ ​​រសជាតិ​មិន​ផ្អែម​ខ្លាំង​អាច​ញ៉ាំ​បាន​ច្រើន ពិសេស​គឺ​ល្ង​ស​​ និង​គ្រាប់​ឈូក​​មាន​ក្លិន​ឈ្ងុយ​ខុស​ពី​ផលិតផល​នាំ​ចូល។​ ​​លើស​ពី​នេះ​ទៅ​ទៀត​នោះ ​ហាង​ក៏​មាន​នំ​កោ​​ទំហំ​ធំ​ដល់​ទៅ​​ ៥ ​តឹក​​​ (កន្លះ​​​ម៉ែត្រ) សម្រាប់​ឲ្យ​អ្នក​​ដែល​ចង់​សែន​​អាច​​ផ្សង​​មក​វិញ​នូវ​ង៉ូវហេង​ធំៗ​ដូច​នំ​ដែរ។

​អូ​ភ្លេច​ប្រាប់! ​អ្នក​ដែល​ជាវ​នំ​សែន​ព្រះខែ​ពី​ហាង​នំ​បុ័ង​បាយ័ន​ពី​ថ្ងៃ​ទី ​​២៥ ​ដល់ ​២៧ ​កញ្ញា​ចាប់​ពី​ ១០ ប្រអប់​នឹង​ទទួល​បាន​​នំ​​ ១ ​ប្រអប់​ (រសជាតិ​ដូង​ដែល​ពេញ​និយម​បំផុត)​​ ​ដោយ​ឥត​គិត​ថ្លៃ។​​ នៅ​ចាំ​អី​ទៀត! ​អាច​រក​បាន​នៅ​គ្រប់​សាខា​ទាំង​អស់​របស់​ហាង​នំបុ័ង​បាយ័ន៕

11221386_1040251345986088_3258615038490750880_o

12032017_1042573655753857_7054406141417353893_n


bayon logo