Pages

Thursday, September 24, 2015

Chan Vatanaka

ចាន់ វឌ្ឍនាកា វាយ​បក​ពីរ​គ្រាប់​ជួយ​បឹង​កេត​ឡើង​លើ​កំពូល​តារាង

ក្រុម ​បឹងកេត​អង្គរ​បាន​ឡើង​ទៅ​​ឈរ​លើ​កំពូល​តារាង​បណ្ដោះ​អាសន្ន​ក្នុង​​សប្ដាហ៍ ​ទី១៨ បន្ទាប់​ពី ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ​វាយ​បក​បាន​ពីរ​គ្រាប់​យក​ឈ្នះ​​ក្រុម​ណាហ្គាវើល ២-១ លើ​​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​កាល​ពី​យប់​មិញ។

Bengket
កីឡាករ​ក្រុម​បឹង​កេត​អង្គរ

​កីឡាករ​ ឃឹម បុរី ​ជា​អ្នក​ជួយ​ឲ្យ​ក្រុម​​ណាហ្គាវើល​នាំ​មុខ​មុន​​នៅ​ដើម​តង់​ទី​ពីរ ប៉ុន្តែ​រំលង​បាន ៩​នាទី កីឡាករ ចាន់ វឌ្ឍនាកា ដែល​ទើប​ប្ដូរ​បាន​បំប៉ោង​សំណាញ់​ទី​តាម​ស្មើ ១-១។ ជិត​ចប់​ការ​ប្រកួត កីឡាករ ចាន់ វឌ្ឍនាកា ដដែល បន្ថែម​បាន​មួយ​គ្រាប់​ទៀត ជួយ​បឹងកេត​អង្គរ​យក​ឈ្នះ ណាហ្គាវើល ដោយ​លទ្ធផល ២-១។

ជ័យ​ជម្នះ​ដ៏​សំខាន់​មួយ​នេះ បាន​ជួយ​ឲ្យ​ក្រុម​បឹង​កេត​អង្គរ​មាន ៤២​ពិន្ទុ​ក្នុង​ដៃ ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​បណ្ដោះ​អាសន្ន​ក្នុង​សប្ដាហ៍​ទី១៨ បន្ទាប់​ពី​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោន​ចាញ់​ក្រុម​បាត​តារាង​ គីរីវង់​សុខ​សែន​ជ័យ ១-២ នៅ​ថ្ងៃ​ជាមួយ​គ្នា។

ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ជា​អ្នក​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញ​ ក្រោន​មុន ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Akeeb Tunji Ayoyinka ប៉ុន្តែ​ជិត​ចប់​តង់​ទី​មួយ ខ្សែ​បម្រើ​ប្រយុទ្ធ កែវ សុខផេង រក​បាន​មួយ​គ្រាប់​តាម​ស្មើ​វិញ ១-១។ ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ពោល​គឺ​ក្នុង​នាទី​បន្ថែម​ចុង​ក្រោយ កីឡាករ ឯម ផាន់ណា រក​បាន​មួយ​គ្រាប់​ទៀត​ឲ្យ​ក្រុម​​គីរីវង់​សុខ​សែន​ជ័យ យក​ឈ្នះ​ភ្នំពេញ​ក្រោន ២-១។

ចំណែក​មួយ​គូ​ទៀត ក្រុម​ខ្លាំង​ស្វាយរៀង អេហ្វស៊ី បាន​យក​ឈ្នះ​ក្រុម Cambodian Tiger ដោយ​លទ្ធផល ៣-០។ បី​គ្រាប់​របស់​ស្វាយរៀង រក​បាន​ដោយ​កីឡាករ Atuheire Kipsonពីរ​គ្រាប់ និង​ប្រធាន​ក្រុម ប្រាក់ មុន្នីឧត្តម មួយ​គ្រាប់៕

Untitled
តារាង​ត្រឹម​សប្ដាហ៍​ទី​១៨

No comments:

Post a Comment