Nasa៖ អាចម៍ផ្កាយធំមួយនឹងហោះកាត់ផែនដីស្អែក តែមិនមែនមកកម្ទេចផែនដីឡើយ
25 Sep, 2015
0 Comment (s)

កាលពីប៉ុន្មានថ្ងៃមុន មានពាក្យនិយាយតៗគ្នាថានៅចុងខែនេះគឺជាថ្ងៃដែលផែនដីត្រូវ រលាយហើយ ដោយសារមានអាចម៍ផ្កាយធំមួយនឹងហោះមកបុកផែនដី។ ខណៈដែលពេលនេះ អង្គការ Nasa បានចេញមកនិយាយថាពិតជាមានអាចម៍ផ្កាយហោះឆ្លងកាត់គន្លងផែនដី មែន ប៉ុន្តែវាមិនមកបុកផែនដីនោះទេ ពោលគឺគ្រាន់តែហោះមកកៀកប៉ុណ្ណោះ ដែលមនុស្សគ្រប់គ្នាអាចមើលឃើញបានប្រសិនបើប្រើកែវយឹត។

មន្ទីរស្រាវជ្រាវរបស់ Nasa ឈ្មោះថា Asteroid 2012 TT5 បានប្រាប់ទៀតថាដុំអាចម៍ផ្កាយនោះធំណាស់ ហើយអាចកម្ទេចផែនដីបានមែន ប្រសិនបើវាហោះមកបុក ប៉ុន្តែជាក់ស្ដែងទៅវាមិនអាចនោះទេ ព្រោះវាហោះនៅចម្ងាយ៨លានគីឡូម៉ែត្រពីផែនដីឯណោះ។ នេះមានន័យថាមនុស្សគ្រប់គ្នានៅលើលោកនេះមានសុវត្ថិភាពល្អណាស់។
No comments:
Post a Comment