ទូរសព្ទ iPhone 7 នឹងបំពាក់បន្ទះ Chip A10 ដែលមាន CPU ៦គ្រាប់?
25 Sep, 2015

បើយោងទៅតាមប្រភពពីប្រទេសចិនបានឲ្យដឹងថា បន្ទះ Chip A10 សម្រាប់ទូរសព្ទស៊េរីថ្មីដែលអាចជា iPhone 7 នោះនឹងមាន CPU ដល់ទៅ៦គ្រាប់ ដោយ Chip A9 មាន CPU តែពីរគ្រាប់ប៉ុណ្ណោះ។ ប្រភពបានបន្តទៀតថា CPU នេះអាចនឹងមានទំហំ ១៤ណាណូម៉ែត្រ ឬ ១០ ណាណូម៉ែត្រ ហើយអាចនឹងផលិតដោយក្រុមហ៊ុន Samsung ដែលជាគូប្រកួតប្រជែងដ៏ធំមួយលើទីផ្សារទូរសព្ទ។
ចំពោះបន្ទះ Chip A10 នេះគេរំពឹងថា នឹងធ្វើឲ្យទូរសព្ទកាន់តែមានល្បឿនលឿនជាងមុន ព្រមទាំងធ្វើឲ្យក្រាហ្វិកកាន់តែមានភាពល្អប្រសើរផងដែរ។ អ្វីដែលពិសេសនោះគឺវាអាចនឹងធ្វើឲ្យទូរសព្ទកាន់ថ្មបានយូរជាង មុន ជាក់ស្ដែងដូចជាបន្ទះ Chip A9 នេះជាដើម។
គួរបញ្ជាក់ថា ប្រភពព័ត៌មានគឺទទួលបានពីមនុស្សតែម្នាក់ដែលធ្លាប់បានចែកចាយ ព័ត៌មានពីលក្ខណៈសម្បត្តិរបស់បន្ទះ Chip A9 មុនពេលដែលចេញជាផ្លូវការ៕
No comments:
Post a Comment